(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ (វេនរសៀល) ដែលបាននាំយកថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀលគត់) ជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងទឹកចិត្តនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ។
សូមជូនពរដល់ កម្មសិក្សាការី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន
ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនរសៀល) ដែលបាននាំយកថវិការួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩
ថ្ងៃទី២៤ ខែធ្នូ ២០២០