ថ្ងៃទី១៦ ខែមេសា ២០២១
(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងមន្ត្រីជាប់កិច្ចសន្យា នៃសាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ការចាក់វ៉ាក់សាំង COVID-19 លើកទី២ ដោយឥតគិតថ្លៃ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាសម្រាប់ប្រជាជនទូទៅទូទាំងប្រទេស ដើម្បីការពារខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំនិងចាត់ចែងឲ្យមានការរៀបចំការផ្តល់ការចាក់វ៉ាក់សាំងលើកទី២ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងមុខងារសាធារណៈ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំនិងអនុវត្តការងារចាក់វ៉ាក់សាំង នៅសាលាភូមិន្ទរដ្ឋបាល រយៈពេលពីរថ្ងៃ (ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១)។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕