ថ្ងៃទី១៧ ខែមករា ២០២៣
(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
សាលាភូមិន្ទរដ្ឋបាល បាននឹងកំពុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»(Leadership and Innovation Program) ជំនាន់ទី៤ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៨៨នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាអ្នកសម្របសម្រួល។
វគ្គបណ្ដុះបណ្ដាលនេះផងដែរ ត្រូវបានរៀបចំក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹង ជំនាញ និងផ្ដល់នូវឱកាសបណ្ដុះបណ្ដាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។