loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល (Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ក្រោមអធិបតីភាព ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល (Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីជជែកដេញដោលនេះត្រូវបានប្រកួតជជែកដេញដោលរវាង ៤ក្រុម គឺ៖
-ក្រុមទី៧ ប្រកួតជាមួយ ក្រុមទី១៧ លើប្រធានបទ «ធនាគារគួរផ្ដល់លក្ខខណ្ឌអនុគ្រោះសម្រាប់ប្រជាពលរដ្ឋងាយស្រួលទទួលបានប្រាក់កម្ចី»
-ក្រុមទី៨ ប្រកួតជាមួយ ក្រុមទី១៦ លើប្រធានបទ «ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណៈបក្សនយោបាយគួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ពីក្រុមហ៊ុនឯកជន»៕