loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖ «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល (នៅបន្ទប់សហសាល សម្ដេចវិបុលបញ្ញា សុខ អាន)

សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖
«នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ» ម៉ូឌុល៣៖ សហគ្រិនភាពខាងក្នុងស្ថាប័ន ជូនដល់សិក្ខាកាម នៃក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទីជាប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ និងជា នាយក ឬនាយករងវិទ្យាល័យជាគ្រឹះស្ថានរបស់រដ្ឋ។
គ្រូឧទ្ទេស៖ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ (នាយកប្រតិបត្តិសហគ្រិនខ្មែរ)
កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្ដល់ជូនសិក្ខាកាមនូវការយល់ដឹងដូចជា៖
-កំណត់ធនធានដែលពាក់ព័ន្ធទៅនឹងគម្រោងនវានុវត្តន៍ថ្មី
-ត្រួតពិនិត្យសហគ្រិនភាពខាងក្នុងស្ថាប័ន ពីទស្សនៈនៃវិស័យសាធារណៈ ដើម្បីផ្ដល់សេវាដែលមានគុណភាព
និងស្តង់ដាឆ្ពោះទៅគោលដៅពេលអនាគត
-ស្វែងរកសក្ដានុពល នៃការធ្វើជំនួយ ដើម្បីពង្រឹងការកំណត់សេវាសាធារណៈ និងការផ្ដល់សេវាសាធារណៈ
-អភិវឌ្ឍឧបករណ៍សហគ្រិនភាពខាងក្នុង ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ និងមិនពាក់ព័ន្ធចូលរួមយ៉ាងសកម្ម
លទ្ធផលរំពឹងទុកសម្រាប់ការសិក្សា
-សិក្ខាកាមតម្រូវឲ្យផ្ដល់មកវិញនូវសេចក្ដីថ្លែងបញ្ហារបស់ខ្លួន ដែលជាផ្នែកនៃគម្រោងនវានុវត្តន៍ដើម្បីស្នើសុំថវិកា
-សិក្ខាកាមនឹងត្រូវបានស្នើឲ្យផ្ដល់មកវិញនូវគម្រោងស្នើថវិកា ដើម្បីប្រកួតយកកញ្ចប់ថវិកា ដែលជាផ្នែក នៃគម្រោងមូលនិធិនវានុវត្តន៍សម្រាប់កម្មវិធីនេះ។