loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖ «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង១២ ខែតុលា ឆ្នាំ២០២០
(នៅបន្ទប់សហសាល សម្ដេចវិបុលបញ្ញា សុខ អាន)
សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖ «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ»
ជូនដល់សិក្ខាកាមនៃក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទីជាប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជា នាយក ឬនាយករងវិទ្យាល័យជាគ្រឹះស្ថានរបស់រដ្ឋ។
កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
-ផ្ដល់ជូនសិក្ខាកាមនូវការយល់ដឹងជាមូលដ្ឋាន ក្នុងការធ្វើនវានុវត្តន៍ និងការច្នៃប្រឌិតលើសេវាសាធារណៈ និងផ្ដល់ជូនសិក្ខាកាម នូវទស្សនវិស័យថ្មី អំពីរបៀបនាំយកឧបករណ៍ និងដំណោះស្រាយ ដែលមានស្រាប់នៅកម្រិតមូលដ្ឋាន ដើម្បីជួយដល់សិក្ខាកាម ក្នុងការធ្វើនវានុវត្តន៍សេវាសាធារណៈរបស់ខ្លួន។
-ដើម្បីឱ្យសិក្ខាកាមយល់ដឹងជាទូទៅនូវរចនាសម្ព័ន្ធទាំងមូល ដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធសំខាន់ៗ និង

តួអង្គមិនធម្មតា ដើម្បីជួយពួកគេក្នុងការកំណត់រួម និងការឆ្នៃប្រឌិតរួមគ្នានូវដំណោះស្រាយ ដែលពលរដ្ឋចង់បាន និងត្រូវការ។
 
លទ្ធផលរំពឹកទុក៖ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបាននូវ៖
– អាចយល់ដឹងពីមូលដ្ឋានគ្រឹះ និងកត្តាជំរុញក្នុងការធ្វើនវានុវត្តន៍ ក្នុងការផ្ដល់សេវាសាធារណៈ
– អាចរកប្រភពឧបករណ៍ ឬដំណោះស្រាយ នៅថ្នាក់សហគមន៍/មូលដ្ឋាន
– ចេះរៀបចំព្រាងផែនទីបង្ហាញផ្លូវក្នុងការធ្វើនវានុវត្តន៍ ដើម្បីត្រៀមរៀបចំគម្រោង និងអនុវត្តន៍
– អាចរកប្រភព និងកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ និងគម្រោងពាក់ព័ន្ធដើម្បីពន្លឿនការផ្លាស់ប្ដូរ និងការរីកចម្រើន
– បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងការរចនា និងអនុវត្តន៍សេវាកម្ម។