ថ្ងៃទី២២ ខែវិច្ឆិកា ២០១៩
(រាជធានីភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រឡងត្រួតពិនិត្យសមត្ថភាព ដល់មន្ត្រីរាជការសម្រាប់វគ្គបណ្តុះបណ្តាលបន្ត៖
-វគ្គវិក្រឹត្យការមន្ត្រីក្រមការ
-វគ្គវិក្រឹត្យការមន្ត្រីមធ្យម
-វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់
-វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល
ដោយការប្រឡងនេះជាសំណួរ ពហុចម្លើយ តាមប្រព័ន្ធ Online!
សម័យប្រឡង៖ ចាប់ពីថ្ងៃព្រហស្បតិ៍ ១០រោច ដល់១២រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។