loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល ចែកជូនអាល់កុលលាងដៃ ដល់បងប្អូនខ្វះខាតដូចជា កម្មករ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី អ្នករត់ស៊ីក្លូ និងបងប្អូនដទៃទៀតដែលមានការខ្វះខាត

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០
នៅពីមុខ សាលាភូមិន្ទរដ្ឋបាល សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១១ បានចុះអនុវត្តសកម្មភាពសង្គម ចែកជូនអាល់កុលលាងដៃ ក្នុងមួយនាក់មួយដប ដល់បងប្អូនខ្វះខាតដូចជា កម្មករ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី អ្នករត់ស៊ីក្លូ និងបងប្អូនដទៃទៀត ដែលមានការខ្វះខាត ចំនួន ២០០នាក់ ។ សូមបញ្ជាក់ថា គម្រោងចែកជូនអាល់កុលលាងដៃនេះ ជាកម្មវិធីសង្គមរបស់ សាលាភូមិន្ទរដ្ឋបាល ដែលថវិកាគាំទ្រទទួលបានពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្រ្តី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូវីដ១៩ (COVID-19) ៕