(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យជាតិបាត់ដំបង
សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយ សាលាភូមិន្ទរដ្ឋបាល បានរៀបចំវេទិកា ស្តីពី៖ “អាជីពក្នុងមុខងារសាធារណៈ និងការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់”
ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
វេទិកានេះចែកចេញជាបីបទបង្ហាញរួមមាន៖
១. “ការបង្កើត និងការវិវត្តន៍របស់សាលាភូមិន្ទរដ្ឋបាល ផ្សារភ្ជាប់នឹងមុខងារសាធារណៈ”
ឧទ្ទេសនាមដោយ លោក ណុច រ៉ាម៉ូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងជាជំនួយការនាយកសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ
២. “បទពិសោធន៍អំពីការប្រឡង និងការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល”
ឧទ្ទេសដោយ កញ្ញា លឹម ព្រហស្បត្តិ៍កូនលក្ខណ សិស្សមន្រ្តីជាន់ខ្ពស់ជំនាញទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល
៣. “លក្ខខណ្ឌក្លាយជាសិស្សមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល”
ឧទ្ទេសដោយ ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល៕