loading

ព័ត៌មានលម្អិត

ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល​ ចូលរួមកម្មវិធីដាំកូនឈេីនៅ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណ:​ និងជានាយកសាលាភូមិន្ទរដ្ឋបាល​ បានអញ្ជើញដឹកនាំសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២​ ជំនាញទំនាក់ទំនងអន្តរជាតិ ចូលរួមកម្មវិធីដាំកូនឈេីនៅ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុម:គិរីរម្យ​​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាកាកបាទក្រហមកម្ពុជា មន្ដ្រីរាជការ អាជ្ញាធរខេត្តកំពង់ស្ពឺ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។