loading

ព័ត៌មានលម្អិត

វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ស្ដីពី «ការពង្រឹងភាពជាអ្នកដឹកនាំ នៅក្នុង វិស័យមុខងារសាធារណៈ»

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាល និងបិទកម្មវិធី ព្រមទាំងប្រគល់វិញ្ញាបនបត្រ ជូនដល់ សិក្ខាកាមដែលបានខិតខំតស៊ូ អញ្ជើញមកពីបណ្ដាខេត្ត និងរាជធានី ដើម្បីមកចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី នៃកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្ដីពី «ការពង្រឹងភាពជាអ្នកដឹកនាំ នៅក្នុង វិស័យមុខងារសាធារណៈ»
លើសពីនេះ ឯកឧត្ដម បានកោតសសើរ ដល់សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ក្នុងការចូលរួម វគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីនេះ បន្ថែមពីនេះ ឯកឧត្ដម ក៏បានជម្រុញ និងលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែម ក៏ដូចជាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ!