(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្តនៃសាលាភូមិន្ទរដ្ឋបាល និងជាគ្រូបង្គោល តំណាង ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣ ចំនួន ៨៥រូប ធ្វើទស្សនកិច្ចសិក្សានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលបំណងរៀនសូត្រពីបទពិសោធន៍គន្លឹះនៃការអនុវត្តជាក់ស្ដែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបានសិក្សាស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជានវានុវត្តន៍នៅក្នុងអង្គភាព។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ ថ្នាក់ដឹកនាំ និងសិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការធ្វើបទបង្ហាញស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវាសាធារណៈរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ » ដោយ៖ ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៕