ថ្ងៃទី៧ ខែកុម្ភៈ ២០២០
(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នេន ហ៊ូ និងក្រុមគ្រួសារ ដែលបានចំណាយថវិកាចំនួន ១៥០០$ (មួយពាន់ប្រាំរយដុល្លារ) សម្រាប់ឧបត្ថម្ភការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលា ឱ្យកាន់តែមាន សោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ ។
សូមជូនពរ លោក នេន ហ៊ូ និងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។