loading

ព័ត៌មានលម្អិត

លោកម្ចាស់គ្រូ ឋិតប្បញ្ញោ សយ បញ្ញា ព្រះចៅអធិការវត្តចន្ទតាគ្រាម និងឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វាគ្មិនកិត្តិយស ក្នុងកម្មវិធីធម្មសាកច្ឆា ស្ដីពី «ព្រះធម៌ និងសង្គម»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

លោកម្ចាស់គ្រូ ឋិតប្បញ្ញោ សយ បញ្ញា ព្រះចៅអធិការវត្តចន្ទតាគ្រាម នៃស្រុកបាណន់ ខេត្តបាត់ដំបង និង
ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ម.អ.ដ.ន
បាននិមន្ត និងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីធម្មសាកច្ឆា ស្ដីពី «ព្រះធម៌ និងសង្គម» តាមប្រព័ន្ធវីដេអូអនឡាញហ្សូម (Zoom)
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ អភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍(ម.អ.ដ.ន) នៃសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីនេះមានគោលបំណង៖
១). ការពិភាក្សាអំពី “ព្រះធម៌ និងសីលធម៌” ដើម្បីរំលេចអំពីព្រះធម៌ អាចជួយបានអ្វីខ្លះក្នុងការលើកស្ទួយសីលធម៌ ក្នុងសង្គម ខណៈដែលជម្ងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពផ្ទាល់ និងសុខភាពផ្លូវកាយរបស់មនុស្សនោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀត
២). ការពិភាក្សាអំពី “ព្រះធម៌ និងសង្គមសេដ្ឋកិច្ច” ដើម្បីរំលេចថា ព្រះធម៌អាចជួយបានអ្វីខ្លះ ក្នុងការជួយដល់សង្គមសេដ្ឋកិច្ច អំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសលើការគ្រប់គ្រងរដ្ឋបាល និងយន្តការស្ថាប័ន៕