ថ្ងៃទី១៤ ខែវិច្ឆិកា ២០២០
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានចូលរួមសិក្ខាសាលាតាមរយៈអនឡាញ រយៈពេល ០២ថ្ងៃ ស្ដីពី យេនឌ័រក្នុងអភិបាលកិច្ចសម្រាប់អ្នកធ្វើនយោបាយ (Gender Inclusive Governance for Policymakers) របស់កម្មវិធី e-ITEC នៃប្រទេសឥណ្ឌា ដោយមានសមាសភាពចូលរួមពី មន្ត្រីជាន់ខ្ពស់ក្នុងកម្រិតអ្នកធ្វើនយោបាយ ចំនួន ៥១នាក់ របស់បណ្តាប្រទេសសមាជិក ITEC ចំនួន ១៧ប្រទេស និងមានការផ្តល់ជាកិត្តិយសចូលរួមបើកម្មវិធីដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្រ្តី នៃក្រសួងអភិវឌ្ឍន៍ស្រ្តី និងកុមារ របស់ប្រទេសឥណ្ឌា ។
ខ្លឹមសារសំខាន់នៃសិក្ខាសាលានេះរួមមាន៖
• យេនឌ័រក្នុងអភិបាលកិច្ច
• ភាពមិនស្មើភាពគ្នារបស់យេនឌ័រនៅក្នុងគ្រួសារ សហគមន៍ ទីផ្សារ និងរដ្ឋ
• ការការពារស្រ្តីពីការប្រើអំពើហិង្សា
• ការលើកកម្ពស់តួរនាទីរបស់ស្រ្តីឱ្យមានភាពស្មើគ្នានៅក្នុងសង្គម
• ការផ្តល់សិទ្ធិអំណាច និងឱកាសការងារដល់ស្រ្តី
• យេនឌ័រ និងការអភិវឌ្ឍ
• ការវិភាគយេនឌ័រផ្អែកលើភាពមិនស្មើភាពគ្នាលើពិភពលោក
• ទំនាក់ទំនងរវាងយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច
• ទំនាក់ទំនងរវាងយេនឌ័រ និងការអភិវឌ្ឍសង្គម-វប្បធម៌
*** ការចែករំលែកបទពិសោធន៍ Case study អំពីស្ត្រីនៅក្នុងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ របស់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់លើ៖
• ភាពជាអ្នកដឹកនាំរបស់ស្រ្តី
• ការលើកកម្ពស់ស្រ្តី ក្នុងការបញ្ចេញមតិជាសាធារណៈ
• សារៈសំខាន់របស់ស្រ្តីក្នុងការអភិវឌ្ឍន៍
• ការដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តី
• ការបណ្តុះបណ្តាលស្ត្រីឱ្យកាន់នូវមុខតំណែងគ្រប់គ្រង
• ការផ្តល់ Quota ដល់ស្រ្តី
• ការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយសាធារណៈ
• ការផ្តល់សិទ្ធិដល់ស្ត្រីនៅក្នុងការទទួលកម្មសិទិ្ធកាន់កាប់អចលនទ្រព្យ បោះឆ្នោត និងអប់រំ
• ការផ្តល់ប្រាក់បៀវត្សស្មើរភាពរវាងបុរស និងស្រ្តីក្នុងវិស័យឯកជន
សិក្ខាសាលាខាងលើ បញ្ចប់ដោយជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គីភាពគ្នាខ្ពស់។