loading

ព័ត៌មានលម្អិត

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បាននិមន្តផ្តល់បទបាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ការអប់រំផ្លូវចិត្តដើម្បីប្រសិទ្ធភាពការងារ»

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គង់នៅវត្តនិគ្រោធវ័ន គល់ទទឹង
និងជាស្រ្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិមន្តផ្តល់បទបាឋកថាតាមប្រព័ន្ធអនឡាញ Microsoft Team ស្តីពី «ការអប់រំផ្លូវចិត្តដើម្បីប្រសិទ្ធភាពការងារ» ដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ១១៥៥អង្គ/នាក់ ដែលអញ្ជើញមកពីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថា៖
ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទំាងអស់ នៃសាលាភូមិន្ទរដ្ឋបាល មានកិតិ្តយសដ៏មហាប្រសើ ដោយទទួលបាននូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គង់នៅវត្តនិគ្រោធវ័ន គល់ទទឹង និងជាស្រ្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបាននិមន្តចូលរួមផ្តល់បាឋកថាលើប្រធានបទស្តីពី
«ការអប់រំផ្លូវចិត្តដើម្បីប្រសិទ្ធភាពការងារ» នាពេលនេះ។

ជាកិច្ចបញ្ចប់នៃពិធីបាឋកថានេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព
បានធ្វើការណែនាំអំពី ការធ្វើសមាធិផ្លូវចិត្តដោយធ្វើការបិទភ្នែកដកដង្ហើមចេញ-ចូល
និងរាប់ដង្ហើមចេញ-ដង្ហើមចូលចំនួន១០ដង ដើម្បីសម្រួលដល់ផ្លូវចិត្តអោយបានស្ងប់។

សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក្នុងការនិមន្តរួមចំណែកដ៏មានសារៈសំខាន់
និងសូមចាត់ទុកការនិមន្តរួមចំណែកនេះជាសកម្មភាពជួយជម្រុញ
និងពង្រឹងដំណើរការនៃការបណ្តុះបណ្តាលនៅក្នុងក្របខ័ណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក
ម្ពុជា៕