(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បិទវគ្គបណ្ដុះបណ្ដាលកសាងក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជា អគ្គនាយក និងអគ្គនាយករង ដោយមានកិច្ចសហប្រត្តិបត្តិការរវាង វិទ្យាស្ថានមុខងារសាធារណៈនៃប្រទេសសិង្ហបុរី (CSC) និងសាលាភូមិន្ទរដ្ឋបាល (RSA)។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ហើយត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា សិង្ហបុរី ស្ថិតនៅក្នុងអគារ ICON professional លេខ ២១៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធី បិទវគ្គបណ្ដុះបណ្ដាលកសាងក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជា អគ្គនាយក និងអគ្គនាយករង ដោយមានកិច្ចសហប្រត្តិបត្តិការរវាង វិទ្យាស្ថានមុខងារសាធារណៈនៃប្រទេសសិង្ហបុរី (CSC) និងសាលាភូមិន្ទរដ្ឋបាល (RSA)
ថ្ងៃទី២៨ ខែកុម្ភៈ ២០២០