loading

ព័ត៌មានលម្អិត

ពិធីសំណេះសំណាលណែនាំអំពីការបណ្ដុះបណ្ដាល និងកម្មវិធី​សិក្សា​សម្រាប់វគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វិក្រឹតការ​មន្រ្ដីមធ្យម វិក្រឹតការ​គ្រប់​គ្រង​រដ្ឋបាល វិក្រឹតការ​មន្រ្ដី​ក្រមការ ឆ្នាំ២០២៤​

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤​ ឯកឧត្ដម​ យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលណែនាំអំពីការបណ្ដុះបណ្ដាល និងកម្មវិធី​សិក្សា​សម្រាប់វគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វិក្រឹតការ​មន្រ្ដី​គ្រប់​គ្រង​រដ្ឋបាល វិក្រឹតការ​មន្រ្ដី​ក្រមការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូសម្របសម្រួល គ្រូជំនួយ និងកម្មសក្សាការីប្រមាណ ២០០អង្គ​/នាក់។​