loading

ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្ដុះបណ្ដាល សម្រាប់មន្រ្តីរាជការ នៃក្រសួងយុត្តិធម៌ និងវគ្គបណ្ដុះបណ្ដាលជំនាញ ការរៀបចំថវិកា ក្នុងអង្គភាពសាធារណៈ…

(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីរាជការ នៃក្រសួងយុត្តិធម៌ (មន្រ្តីប្រតិបត្តិ ប្រធាន-អនុប្រធានការិយាល័យថ្នាក់កណ្ដាល) និងដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលជំនាញ ការរៀបចំថវិកា ក្នុងអង្គភាពសាធារណៈ និងជំនាញការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់រយៈពេល
៤៥ម៉ោង វគ្គទី១ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ទិត សារឿន អគ្គលេខាធិការរង និងជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្ដម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃក្រសួងយុត្តិធម៌ គណៈគ្រប់គ្រង នៃសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមដែលត្រូវចូលរួម វគ្គបណ្ដុះបណ្ដាលខាងលើ សរុបចំនួន ១៧០នាក់ ។ ក្នុងពិធីបើកវគ្គថ្មីខាងលើនេះ ឯកឧត្ដមនាយក បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយការជម្រុញ លើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ដែលអញ្ជើញមករៀន នៅសាលាភូមិន្ទរដ្ឋបាល អោយយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យ ដែលមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ល្អៗ ក្នុងការបង្រៀន ដើម្បីយកទៅបម្រើការងារ ក៏ដូចជាអ្នកបម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័នរៀងៗខ្លួនផងដែរ។
ជាកិច្ចបញ្ចប់ នៃកម្មវិធីឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានស្នើសុំដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននៅជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃ។