loading

ព័ត៌មានលម្អិត

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមវគ្គខ្លី ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៣ និងជំនាញរដ្ឋបាលសាធារណៈ វគ្គទី៤

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុង
«ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមវគ្គខ្លី ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៣ និងជំនាញរដ្ឋបាលសាធារណៈ វគ្គទី៤» ក្នុងពិធីនេះ ឯកឧត្ដមនាយក បានលើកទឹកចិត្ត និងកោតសរសើដល់ សិក្ខាកាមទាំងអស់ដែលបានខិតខំតស៊ូអញ្ជើញមកពីរាជធានី-ខេត្ត ដើម្បីមកចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលវគ្គខ្លីនេះ ព្រមទាំងបានទទួលនូវចំណេះដឹង និងបទពិសោធន៍ ល្អៗ ពីសាស្ត្រាចារ្យឧទ្ទេស ដែលជាអ្នកមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន! ទន្ទឹមនឹងនេះ ឯកឧត្ដមនាយក ក៏បានជម្រុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែម ក៏ដូចជាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ ប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព និងគុណភាពខ្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ!