loading

ព័ត៌មានលម្អិត

លោកជំទាវ ឈី វិជ្ជរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៣

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៣ សរុបចំនួន ១៧១នាក់ ដែលបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគាពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះជាវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដែលមានមុខតំណែងចាប់ពី ប្រធាននាយកដ្ឋាន អភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែងប្រហែល៕

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះជាវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដែលមានមុខតំណែងចាប់ពី ប្រធាននាយកដ្ឋាន អភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែងប្រហែល៕