loading

ព័ត៌មានលម្អិត

ពិធីជួបជុំបញ្ចប់វគ្គ និងការធ្វើបទបង្ហាញសមិទ្ធិផល ស្ដីពី «ការចុះអនុវត្តការងារសង្គមរបស់សិក្ខាកាមវគ្គ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី នៃសាលាភូមិន្ទរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩
សិក្ខាកាម វគ្គ «ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី» បានរៀបចំពិធីជួបជុំបញ្ចប់វគ្គ និងការធ្វើបទបង្ហាញសមិទ្ធិផល ស្ដីពី «ការចុះអនុវត្តការងារសង្គមរបស់សិក្ខាកាមវគ្គ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី នៃសាលាភូមិន្ទរដ្ឋបាល» ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីរួមមាន៖
១. ការភ្លក់អាហាររបស់ស្ដង់នីមួយៗ
២. ការធ្វើបទបង្ហាញស្ដីពី សមិទ្ធិផលការងារសង្គមតាមថ្នាក់នីមួយៗ
៣. ការធ្វើបទបង្ហាញពីសកម្មភាពបណ្ដុះបណ្ដាល នៅប្រទេសជប៉ុន
៤. របាយការណ៍សង្ខេបស្ដីពី ការបណ្ដុះបណ្ដាលវគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ដោយ៖ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
៥. មតិសំណេះសំណាលរបស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
៦. កម្មវិធីសិល្បៈ និងកម្មវិធី ជូនកន្ត្រកផ្កា ដល់ក្រុមសិល្បៈ និងថតរូបអនុស្សាវរីយ៍!