loading

ព័ត៌មានលម្អិត

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបង និងសាលាភូមិន្ទរដ្ឋបាល

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យជាតិបាត់ដំបង

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំគណៈប្រតិភូសាលាភូមិន្ទរដ្ឋបាល ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបង និងសាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

សូមជម្រាបជូនផងដែរថា ការចុះអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយ សាលាភូមិន្ទរដ្ឋបាល នេះ គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ។ នេះជាឱកាសល្អសម្រាប់និស្សិតដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធារណៈ និងជំនាញអភិបាលកិច្ច អភិវឌ្ឍ និងគោលនយោបាយសាធារណៈ ក៏ដូចជាជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងមានឱកាសសិក្សាជាមួយកម្មវិធីល្អៗ វាគ្មិនល្បីៗ និងអាចចូលរួមវគ្គបណ្តុះបណ្តាលនានាដែលសហការរៀបចំដោយ សាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយ សាលាភូមិន្ទរដ្ឋបាល៕