loading

ព័ត៌មានលម្អិត

បិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ជូនដល់ សិស្សមន្រ្តីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ វគ្គទី១ និងវគ្គទី២

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៥កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធី «បិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ជូនដល់ សិស្សមន្រ្តីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ វគ្គទី១ និងវគ្គទី២» សរុបចំនួន ២៧៧នាក់។ លើសពីនេះ ឯកឧត្ដមនាយក បានកោតសសើរដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ទាំង២វគ្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួម វគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងលើកទឹកចិត្តដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវខិតខំ រៀនសូត្របន្ថែម ក៏ដូចជា យកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាកិច្ចបញ្ចប់ នៃពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញបនបត្រនេះ ឯកឧត្ដមនាយក បានស្នើសុំដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មីទាំងអស់ មេត្តាយកចិត្តទុកដាក់ និងលើកកម្ពស់ ដល់វិស័យសេវាសាធារណៈ ក៏ដូចជាការថែរក្សាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននៅជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃផងដែរ។