loading

ព័ត៌មានលម្អិត

បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ការទទួលយក និងការអនុវត្ត ឧត្តមានុវត្តន៍សម្រាប់អង្គភាពសាធារណៈ» ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីឆ្នាំ២០២១

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកគ្រូ ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ Microsoft Team ស្តីពី «ការទទួលយក និងការអនុវត្ត ឧត្តមានុវត្តន៍សម្រាប់អង្គភាពសាធារណៈ» ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីឆ្នាំ២០២១ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួនប្រមាណ ១១៤៩អង្គ/នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈមតិស្វាគមន៍ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ថ្ងៃនេះក្នុងនាមគណៈគ្រប់សាលា ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល មានកិតិ្តយសដោយទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកគ្រូ ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ដែលបានអញ្ជើញចូលរួមផ្តល់បាឋកថាលើប្រធានបទស្តីពី
«ការទទួលយក និងការអនុវត្ត ឧត្តមានុវត្តន៍សម្រាប់អង្គភាពសាធារណៈ»។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ និងសូមចាត់ទុកការចូលរួមចំណែកនេះជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការនៃការបណ្តុះបណ្តាលនៅក្នុងក្របខ័ណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕