(ខេត្តព្រះសីហនុ)៖ នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក ផុន សុជាតិ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលដំបូង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់ នៃសាលាភូមិន្ទរដ្ឋបាល ធ្វើដំណើរទស្សនកិច្ចសិក្សានៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមប្រធានបទ «អភិបាលកិច្ច និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ដែលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ផ្តល់បាឋកថាដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
កម្មវិធីនេះមានគោលបំណងដូចខាងក្រោម៖
១/- ផ្តល់ឱកាសដល់សិស្សមន្ត្រីជាន់ខ្ពស់បានឆ្លុះបញ្ចាំងការផ្សាភ្ជាប់ទ្រឹស្តីដែលបានសិក្សា និងបទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែង
២/- ផ្តល់ឱកាសឱ្យសិស្សមន្រ្តីជាន់ខ្ពស់ទទួលបានពុទ្ធិនិងចំណេះដឹងល្អៗនៅក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។