loading

ព័ត៌មានលម្អិត

គណៈប្រតិភូមុខងារសាធារណៈកម្ពុជា ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា បានចូលរួមកិច្ចប្រជុំមន្រ្តីបង្គោល នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ចការមុខងារសាធារណៈ (ACCSM និង ACCSM+3)

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូមុខងារសាធារណៈកម្ពុជា ចំនួន ០៨រូប ដែលដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំមន្រ្តីបង្គោល នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ចការមុខងារសាធារណៈ (ACCSM និង ACCSM+3) តាម Online ដែលរៀបចំដោយ ការិយាល័យគណៈកម្មាធិការមុខងារសាធារណៈ (Office of the Civil Service Commission) ប្រទេសថៃ (ប្រធាន ACCSM លើកទី២០)។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូ ដែលជាមន្រ្តីបង្គោល ACCSM និងACCSM+3 របស់ប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងតំណាងលេខាធិការដ្ឋានអាស៊ាន។
ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះរួមមាន៖
• ការត្រួតពិនិត្យឡើងវិញ និងការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តផែនការការងារ ACCSM ២០១៦-២០២០ និង ACCSM+3 ២០១៦-២០២០ ព្រមទាំងការធ្វើការត្រួតពិនិត្យវាយតម្លៃ លើសមិទ្ធផលដែលបានអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ កន្លងទៅ។
• ការរៀបចំ និងការដាក់បញ្ចូលគម្រោង និងសកម្មភាពនានា របស់ប្រទេសសមាជិកអាស៊ាន ទៅក្នុងផែនការការងារ ACCSM និង ACCSM+3 2021-2025 ដែលក្នុងនោះ កម្ពុជាមានគម្រោងចំនួន ០៥ រួមមាន៖
1. ASEAN Guideline on Public Service Delivery ដែលត្រូវអនុវត្តបន្ត នៅក្នុងផែនការការងារ ACCSM 2021-2025
2. ASEAN+3 Center for Civil Service Research and Innovation
3. Transformative Leadership
4. Digitalization in Public Administration
5. ASEAN+3 Forum on Public Service Delivery
• ការរៀចំសម្រាប់កិច្ចប្រជុំ Senior Officials and Heads of Civil Service Meeting និង ACCSM+3 Meeting ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
• ការធ្វើទំនើបកម្ម ការរៀបចំឯកសារពាក់ព័ន្ធនឹង Study on Civil Service Modernization in ASEAN: Towards a Future-Ready Civil Service។
ប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់លើសមិទ្ធផល នៃកិច្ចសហការលើវិស័យមុខងារសាធារណៈកន្លងមក និងបានបង្ហាញឆន្ទៈក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចនូវ ចក្ខុវិស័យនៃការកសាងសហគមន៍អាស៊ាន ២០២៥។
កិច្ចប្រជុំនេះ បានបញ្ចប់នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពខ្ពស់។