loading

ព័ត៌មានលម្អិត

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា

ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ ត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត។

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត ត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។

អនុគណៈកម្មការទទួលពាក្យ នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីដាក់ឱ្យបេក្ខជន ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsnewmrd និងស្តេន QR Code ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។