ថ្ងៃទី៣១ ខែធ្នូ ២០២០
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
ក្រសួងមុខងារសាធារណ: បានរៀបចំកិច្ចប្រជុំការងារ និងប្រកាសសមាសភាពតំណាងក្រសួងមុខងារសាធារណ: ចូលរួមក្នុង
គណ:កម្មការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌរដ្ឋ នៅតាមក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: ដោយមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក
អគ្គាធិការ មន្រ្តីជំនាញ និងប្រធានមន្ទីរមុខងារសាធារណ:រាជធានី ខេត្ត៕