loading

ព័ត៌មានលម្អិត

កិច្ចប្រជុំ ស្ដីពី ការបូកសរុបរបាយការណ៍សកម្មភាពបង្រៀនដោយផ្ទាល់ ពីភ្នាក់ងារសិង្ហបុរី អំពី ការអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំក្របខណ្ឌសមត្ថភាព

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី ការបូកសរុបរបាយការណ៍សកម្មភាពបង្រៀនដោយផ្ទាល់ ពីភ្នាក់ងារសិង្ហបុរី អំពី ការអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជា អគ្គនាយក អគ្គនាយករង ប្រធាននយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និង គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនសម្រាប់គាំទ្រដល់ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស លើការងារបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដែលជាថ្នាក់ដឹកនាំនៅតាមក្រសួង -ស្ថាប័ននានា។