loading

ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សារវាង សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងការអនុវត្តន៍អនុស្សរណៈ នៃការយោគយល់គ្នារវាងគ្រឹះស្ថានទាំងពីរ

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លើរបៀបវារៈសំខាន់ដូចខាងក្រោម៖
១. ការរៀបចំសិក្ខាសាលារួមគ្នា ស្ដីពី ការផ្សព្វផ្សាយអំពីការប្រឡងប្រជែងចូលសាលាភូមិន្ទរដ្ឋបាល
២. ការរៀបចំផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តន៍អនុស្សរណៈ នៃការយោគយល់គ្នារវាងគ្រឹះស្ថានទាំងពីរ
៣. ផ្សេងៗ។