loading

ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ម.អ.ដ.ន) ក្រោមអធិបតី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ម.អ.ដ.ន បានដឹកនាំរៀបចំកិច្ចប្រជុំនៅបន្ទប់សម្ភុបុរៈ អគារថ្មី នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីពីក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងម.អ.ដ.ន ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១. សមាសភាព និងគម្រោងសកម្មភាពរបស់ ម.អ.ដ.ន
២. គម្រោងរៀបចំវេទិកាអភិបាលកិច្ច ឆ្នាំ២០២២
៣. ផ្សេងៗ។