loading

ព័ត៌មានលម្អិត

កិច្ចប្រជុំប្រមុខមុខងារសាធារណ:អាស៊ាន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើកិច្ចការមុខងារសាធារណ: (ACCSM) លើកទី២១ ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

កិច្ចប្រជុំប្រមុខមុខងារសាធារណ:អាស៊ាន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើកិច្ចការមុខងារសាធារណ: (ACCSM) លើកទី២១ ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចប្រជុំដ៏មានសារ:សំខាន់នេះត្រូវបានចូលរួមជាកិត្តិយសដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះ ផែនការសកម្មភាព ឆ្នាំ២០២១-២០២៥ របស់ ACCSM ត្រូវបានលើកយកមកពិភាក្សា និងពិនិត្យលើវឌ្ឍនភាព ព្រមទាំងការធ្វើបច្ចុប្បន្នភាពពីសំណាក់ប្រទេសជាសមាជិកអាស៊ាន ទៅលើកម្មវិធី និងគម្រោងដែលបានផ្តួចផ្តើម និងសម្របសម្រួលដឹកនាំ៕