loading

ព័ត៌មានលម្អិត

កិច្ចប្រជុំទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក (DRAP)

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
លោកជំទាវ លឹម ចន្ទនី នាយិការងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំ ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងគណ:គ្រប់គ្រង​ និងសាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល ក្នុងការរៀបចំកិច្ចប្រជុំរួមមួយ ជាមួយ AUF ក្នុងគោលបំណងជួយជ្រោមជ្រែងគ្រឹះស្ថានជាសមាជិករបស់ AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន៖
– កំណត់ផែនការបញ្ចូលបច្ចេកវិទ្យាឌីជីថល ជាបណ្ដើរៗ ដើម្បីធានាគុណភាពរួមទាំងលើសកម្មភាពបង្រៀន និងការបណ្ដុះបណ្ដាល
– លើកកម្ពស់ការចូលរួមប្រើប្រាស់របស់សាស្ត្រាចារ្យ និងនិស្សិត ក្នុងការទទួលបាន ការផ្ដល់ជូនពិសេស នូវឧបករណ៍ការងារសហការណ៍ពីចម្ងាយដល់តួអង្គអប់រំ
– បំផុសសាស្ត្រាចារ្យស្រាវជ្រាវ ឲ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិជ្ជាជីវៈបង្រៀន និងការបណ្ដុះបណ្ដាលរបស់ពួកគាត់
– តាមរយៈការជួយជ្រោមជ្រែងជាបន្ទាន់ពីចម្ងាយ បង្កើតក្រុមសាស្ត្រាចារ្យស្រាវជ្រាវ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន និងការបណ្ដុះបណ្ដាល ដើម្បីរួមចំណែក ក្នុងផែនការអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាល Hybride និងពីចម្ងាយក្នុងរយៈពេលវែង។