loading

ព័ត៌មានលម្អិត

កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩
ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃកិច្ចដំណើរការរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាលនោះ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យពិភាក្សាលើ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងថ្នាក់ដឹកនាំ នៃសាលាភូមិន្ទរដ្ឋបាល។