(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាលាភូមិន្ទរដ្ឋបាល
លើរបៀបវារៈសំខាន់ៗមួយចំនួនដូចតទៅ៖
១. សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល
២. សេចក្ដីព្រាងផែនការសកម្មភាព និងផែនការថវិកា ៣ឆ្នាំ (២០២១-២០២៣)
របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ម.អ.ដ.ន)
៣. ផ្សេងៗ។
កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រី ជាសមាជិករបស់មជ្ឈមណ្ឌល ម.អ.ដ.ន ផងដែរ៕