loading

ព័ត៌មានលម្អិត

ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតង របស់សាលាភូមិន្ទរដ្ឋបាល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អមដោយលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរឃុំគោលាប់ បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតង របស់សាលាភូមិន្ទរដ្ឋបាល ដោយជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី និងបាននាំយកនូវឫស្សីទំពាំងផ្អែម ចំនួន ៣៣០ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋ​ ២៨០នាក់ តំណាងអោយ ២៨០ខ្នងផ្ទះ នៅក្នុងភូមិគោលាប់ និង៥០ដើមសម្រាប់ដាំនៅតាមទីសាធារណៈក្នុងភូមិ។