loading

ព័ត៌មានលម្អិត

ការចុះទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦

នាថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៨៤នាក់ ដឹកនាំដោយ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានវគ្គបណ្ដុះបណ្ដាល បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសិក្សាស្វែងយល់ពីនវានុវត្តន៍ និងសមិទ្ធផលថ្មីៗរបស់ក្រសួង។

ការចុះទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សិក្ខាកាមទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ ប្រកបដោយឧត្តមប្រយោជន៍ ឆ្លើយតបទៅនឹងគោលបំណងនៃវគ្គបណ្ដុះបណ្ដាល និងអាចទុកជាបទពិសោធន៍ក្នុងការធ្វើនវានុវត្តន៍នៅក្នុងស្ថាប័នរបស់ខ្លួន។