loading

ព័ត៌មានលម្អិត

ការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ ថ្នាក់អង្គរ ប្រធានបទ«ចូលរួមលើកកម្ពស់បរិស្ថានបៃតង និងការសិក្សានៅកោះច្រែង»

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរឃុំកោះច្រែង បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតង ដែលការអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ ថ្នាក់អង្គរ ចំនួន ៨២អង្គ/នាក់ (ស្រ្តីចំនួន ១៩នាក់ និងព្រះសង្ឃចំនួន ២អង្គ) ក្រោមប្រធានបទ«ចូលរួមលើកកម្ពស់បរិស្ថានបៃតង និងការសិក្សានៅកោះច្រែង» ស្រុកចិត្របុរី។

ក្នុងឱកាសនោះ កម្មសិក្សាការីបានចូលរួមឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣៦៤នាក់ តំណាងអោយ ៣៦៤ខ្នងផ្ទះ៖
១-លោកតានិងលោកយាយ ៥០នាក់ ម្នាក់ៗជូននូវ សារ៉ុង១ ក្រម៉ា១ ភួយ១ ក្រណាត់ស១ដុំ សាប៊ូ១ដុំ និងថវិកាចំនួន១ម៉ឺនរៀល
២-សិស្សានុសិស្ស ២០៥នាក់ ម្នាក់ៗជូននូវសៀវភៅ២ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម និងថវិកាចំនួន៥ពាន់រៀល
៣-ប្រជាពលរដ្ឋចំនួន ៣៦៤នាក់ ម្នាក់ៗជូននូវ សារ៉ុង១
៤-ប៉ូលិសប៉ុស្តិ៍និងប្រជាការពារ ជូននូវថវិកាសរុប២០ម៉ឺនរៀល
៥-សាលាបឋមសិក្សាភូមិព្រែក ជូននូវថវិកា១លានរៀល
៦-សាលាឃុំកោះច្រែង ជូននូវអំពូលសូឡា៤ឈុត(អំពូលនិងបង្គោល) សម្រាប់ដាក់បំភ្លឺពេលយប់តាមទីសាធារណៈក្នុងឃុំ
៧-ប្រគេនស្លាដក់ជូនព្រះសង្ឃ១២អង្គ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បាននាំយកនូវឫស្សីទំពាំងផ្អែមចំនួន ២០០ដើមនៃចំនួនសរុប ១០០០០ដើមដែលជាការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅផ្តល់ជូនសាលាឃុំកោះច្រែងសម្រាប់ដាំនៅទីសាធារណៈក្នុងឃុំ។ ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តល់កូនដូងក្រអូបស្លឹកតើយ ៤០០ដើមជូនប្រជាពលរដ្ឋ ៣៦៤ខ្នងផ្ទះ និងសាលាឃុំផងដែរ។