(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ វេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ លោក ស៊្រាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត និងសម្របសម្រួលអនុវត្តផ្ទាល់ដោយ លោក ផូ មុនីន គ្រូសម្របសម្រួល លោក វឿន សុវណ្ណលីន គ្រូជំនួយ បានអនុវត្តការងារសង្គមក្រោមប្រធានបទ សាលារៀនស្អាត អនាម័យល្អ សុខភាពល្អ តាមការណែនាំរបស់សាលាភូមិន្ទរដ្ឋបាល។ លោកស្រី ប៊ុត បូរី ប្រធានសម្របសម្រួលការងារសង្គម បន្ទប់ចតុមុខ វេនរសៀល បានបញ្ជាក់ថា៖ កម្មសិក្សាការីដែលបានចូលរួមអនុវត្តការងារសង្គមថ្ងៃនេះ គឺមានការបែងចែកជាក្រុម និងបានធ្វើសកម្មភាពដូចជា៖ កាត់តម្រឹមកូនឈើក្នុងសួនឱ្យស្អាត បោសសំរាមជម្រះស្មៅ និងបានទុកដាក់ក្នុងធុងសំរាមបានត្រឹមត្រូវ។ លោកស្រី បានបន្តទៀតថា ក្នុងនាមកម្មសិក្សាការី មានចិត្តរីករាយណាស់ ដែលមានឱកាសបានមករៀន និងមានឱកាសចូលរួមសម្អាតសាលាភូមិន្ទរដ្ឋបាលនេះ ហើយលោកស្រី និងកម្មសិក្សាការី នឹងចូលរួម សកម្មភាពការងារសង្គម នាឱកាសក្រោយៗទៀត។ ការអនុវត្តសកម្មភាពការងារសង្គម របស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល បន្ទប់ចតុមុខ វេនរសៀល បានបញ្ចប់ ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត។
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ វេនរសៀល អនុវត្តការងារសង្គមក្រោមប្រធានបទ សាលារៀនស្អាត អនាម័យល្អ សុខភាពល្អ
ថ្ងៃទី៨ ខែឧសភា ២០២០