loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន វេនរសៀល ចូលរួមវិភាគទាន សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19)

(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន វេនរសៀល ដែលបានចូលរួម វិភាគទានជាថវិកា ចំនួន ១០០០$ (មួយពាន់ដុល្លារអាមេរិច) ដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19) ។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន វេនរសៀល និងក្រុមគ្រួសារទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។