loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ វេនរសៀល ចូលរួមវិភាគទាន សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19)

(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ វេនរសៀល ដែលបានចូលរួម វិភាគទានជាថវិកាចំនួន ១,៣៨០,០០០៛ (មួយលានបីរយប៉ែតសិបពាន់រៀលគត់) ដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ ទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19) ។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ វេនរសៀល និងក្រុមគ្រួសារទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។