loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ចំណាយថវិកាចំនួន ៥,៨៩០,០០០ រៀល ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា

(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ដែលបានចំណាយថវិកាចំនួន ៥,៨៩០,០០០ រៀល (ប្រាំលានប៉ែតសិបប្រាំបួនម៉ឺនរៀល) ឧបត្ថម្ភការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលា ឱ្យកាន់តែមាន សោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ ។
សូមជូនពរ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ទាំងអស់ សូមទទួលបានជោគជ័យ គ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។