ថ្ងៃទី៨ ខែសីហា ២០២០
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់លង្វែក (វេនរសៀល)
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២០ បន្ទប់ទួលបាសាន (វេនរសៀល)
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ចតុមុខ (វេនព្រឹក)
– អតីតសិស្សជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៥ បន្ទប់អង្គរបុរី
ដែលបានឧបត្ថម្ភនូវ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនជូនដល់សាលា ដើម្បីសម្របសម្រួលដល់កិច្ចការងារសង្គម និងសូមជូនពរដល់គ្រប់ក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។