loading

ព័ត៌មានលម្អិត

កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា និងថា្នក់នគរភ្នំ ឆ្នាំ២០២២ បានផ្តល់អំពូលសូឡាដល់សាលាភូមិន្ទរដ្ឋបាល(កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍)

(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា និងថា្នក់នគរភ្នំ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានផ្តល់អំពូលសូឡាដល់សាលាភូមិន្ទរដ្ឋបាល (ថ្នាក់ចេនឡា÷ អំពូលសូឡា ៣១ដើម ស្មើនឹងថវិកា ២៦៣៥ ដុល្លារ និងថា្នក់នគរភ្នំ÷ អំពូលសូឡា ២០ដើម ស្មើនឹងថវិកា ១៧០០ ដុល្លារ) ដើម្បីអនុវត្តការងារសង្គម «កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍» ដោយរៀបចំអំពូលសូឡាបំភ្លឺនៅតាមបណ្ដោយផ្លូវស្របដងទន្លេមេគង្គ ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណង លើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរពេលរាត្រី បង្កើនសោភ័ណភាព និងជំរុញទេសចរណ៍នៅតំបន់រមណីយដ្ឋានកាំពី អន្លង់ផ្សោតកាំពី និងតំបន់ជុំវិញ។

សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា និងថា្នក់នគរភ្នំ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕