(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីក្រមការ ឆ្នាំ២០២០ បន្ទប់លង្វែក វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយគ្រូបន្ទុកថ្នាក់ លោក ផៃ ឡាត់ ដោយមានការចូលរួមពី លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត និងលោកស្រី យឹម សុភី អនុប្រធាននាយកដ្ឋាន បានអនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ “យើងរួមគ្នា! សំអាតសាលារៀន! តាមការណែនាំរបស់ សាលាភូមិន្ទរដ្ឋបាល”។
លោក ព្រំ សោភារិទ្ធ តំណាងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីក្រមការ ឆ្នាំ២០២០ បន្ទប់លង្វែក វេនព្រឹក បានបញ្ជាក់ថា៖ ថ្ងៃនេះយើងចែកសមាជិកចូលរួមជា ៣ក្រុម បោសសំអាតទីធ្លា ក្រៅរបងសាលា កន្លែងសួនស្រះទឹក កាត់ស្មៅនៅតាមសួន និងស្រង់សំរាមចេញពីទឹក នៅបរិវេណជុំវិញ និងក្នុងទីធ្លាសាលា ដោយក្តីរីករាយ និងសាមគ្គីភាព ហើយយើងខ្ញុំសង្ឃឹមថា កម្មសិក្សាការីថ្នាក់ផ្សេងទៀត នឹងអនុវត្តដូចយើងខ្ញុំដែរ ដើម្បីអនាម័យសុខភាពល្អទាំងអស់គ្នា។
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីក្រមការ ឆ្នាំ២០២០ បន្ទប់លង្វែក វេនព្រឹក អនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ “យើងរួមគ្នា! សំអាតសាលារៀន! តាមការណែនាំរបស់ សាលាភូមិន្ទរដ្ឋបាល”
ថ្ងៃទី២៧ ខែមេសា ២០២០