ថ្ងៃទី១៧ ខែវិច្ឆិកា ២០២០
(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនរសៀល) ដែលបានចូលរួមថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) សម្រាប់ឧបត្ថម្ភការកែលម្អសាលាឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យ សម្រាប់ការសិក្សា និងការបំពេញការងារ។
សូមប្រគេន និងជូនពរ ដល់ព្រះតេជគុណ លោក លោកស្រី និងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។