(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធី ធម្មសាកច្ឆា ស្ដីពី «មាគ៌ានិងគុណធម៌នៃរដ្ឋបាលសាធារណៈ» ប្រធានបទ «ធម្មចក្រ និងចក្កធម៌» សម្របសម្រួលដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នៃសាលាភូមិន្ទរដ្ឋបាល (ម.អ.ដ.ន) និងត្រូវបាននិមន្តជាវាគ្មិនកិត្តិយសពីសំណាក ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ព្រះអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ព្រះមង្គលវិជ្ជា នី សុខបញ្ញា សមាជិកការិយាល័យព័ត៌មានផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ នៃលេខាធិការដ្ឋានគណៈសង្ឃនាយក។