loading

ព័ត៌មានលម្អិត

កម្មវិធីអាហារសាមគ្គីសាលាភូមិន្ទរដ្ឋបាល

នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មុនថ្ងៃសម្រាកចុងសប្តាហ៍ សាលាភូមិន្ទរដ្ឋបាល​បានរៀបចំកម្មវិធី​ពិសាអាហារសាមគ្គីបែបប្រពីណៃខ្មែរ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការ និង មន្ត្រីជាប់​កិច្ចសន្យា​ទាំងអស់ ដើម្បីភាពស្និទស្នាល និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រី ។ អាហារដែលបានរៀបចំសម្រាប់កម្មវិធីនេះ មានដូចជា នំគ្រក់ និងបាញ់ឆែវ ព្រមទាំងភេសជ្ជៈជាទឹកផ្លែឈើស្រស់ធ្វើក្នុងស្រុក និងទឹកបរិសុទ្ធ។

នំគ្រក់ គឺនំខ្មែរជំនាន់ដើម ដែលគេធ្វើអំពី បាយកកកិនលាយម្សៅអង្ករដាក់ខ្ទិះដូងចាក់ក្នុងអំបែងដី ដែលមានរាងជារន្ធតូចៗសម្រាប់ចាក់ ហើយយកដាក់ផ្គួបផ្គុំគ្នាដើម្បីអោយកើតជាប្រអប់ៗ សម្រាប់ឆាប់ឆីដោយដៃ។​ ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់សាលាភូមិន្ទរដ្ឋបាល​

🌎 | Website
🌎 | Telegram
🌎 | Facebook page