(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «កុមារ និងការសិក្សាពេញមួយជីវិតប្រកបដោយបរិយាបន្ន» នៅសាលាបឋមសិក្សាឫស្សីចារ ភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្តក្រចេះ អភិបាលស្រុកស្តីទីស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនៃឃុំថ្មគ្រែផងដែរ។
ក្នុងឱកាសនោះ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សម្រេចបាននូវលទ្ធផលចម្បងៗរួមមាន៖
ការជួសជុលកែលម្អបណ្ណាល័យ
• នៅផ្នែកខាងក្នុងនៃបណ្ណាល័យមាន តម្លើងផ្ទាំងក្តារ Smart Board ខណ្ឌជាបន្ទប់ លាបថ្នាំថ្មី ក្រាលកម្រាលជ័រ តបណ្តាញអគ្គីសនីថ្មី ដំឡើងអំពូលភ្លើង បំពាក់កង្ហារ តម្លើងតុប្រភេទឈើកិនចំនួន២ តម្លើងតុឈើភ្ជាប់ជញ្ជាំងប្រវែងសរុប ១៥ម៉ែត្រ បំពាក់កៅអីជ័រសម្រាប់សិស្សអង្គុយអានចំនួន ៤០កៅអី តម្លើងទូឈើតាំងសៀវភៅចំនួនពីរ
• តម្លើងសៀវភៅនៅក្នុងបណ្ណាល័យ រួមមាន៖ សៀវភៅរឿងនិទាន ចំនួន ២៦៥ក្បាល សៀវភៅចំណេះដឹងទូទៅ ចំនួន ២៧ក្បាល សៀវភៅវិធីសាស្ត្របង្រៀន ចំនួន ១ក្បាល វេយ្យាករណ៍សម្តេចសង្ឈចំនួន ១ក្បាល ផែនទីពិភពលោកសរសេរជាខ្មែរ ចំនួន ១២ផ្ទាំង ផ្ទាំងប្រអប់ និងសៀវភៅច្បាប់ចរាចរណ៍ ចំនួន ១៥ឈុត
ប្រគល់ជូនសម្ភារៈប្រើប្រាស់ និងសម្ភារៈបង្រៀនមួយចំនួនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១២នាក់ និងសម្ភារៈប្រើប្រាស់ និងសម្ភារៈសិក្សាដល់សិស្សចំនួន ២៧០នាក់ ក្នុងនោះរួមមាន៖ សៀវភៅ សរសេរ ២ក្បាល ប៊ិក ១ដើម ខ្មៅដៃ ១ដើម បន្ទាត់ ១ឈុត ខ្មៅដៃពណ៌ ១ឈុត សឺមីជ័រ ១ ថង់បរិស្ថាន ១ និងបំពង់ទឹកបរិស្ថានចំនួន ១
ដាំកូនឈើ និងកូនឫស្សីផ្អែមជុំវិញបរិវេណសាលា។